ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣

    BY Khmernote Media June 14, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣

    នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ជាថ្មី អំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣។

    សម្តេចតេជោបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ម្សិលមិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្តរ៍ នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣»

    Share This Post: