ខ្សែភាពយន្តភាគថៃថ្មីដ៏ល្បី លាយឡំនឹងស្នេហាមនោសញ្ចេតនាយ៉ាងស៊ីជម្រៅ មានផ្សាយជូននៅភីអិនអិនហើយ
- BY
- Liny Chan
- June 15, 2022
ទស្សនិកជន ក៏ដូចជាអ្នកនិយមតាមដានខ្សែភាពយន្តភាគថៃ ច្បាស់ជាប្លែកអារម្មណ៍ ប្លែកភ្នែក ជាមួយនឹងការមកដល់នៃសាច់រឿងថ្មីនេះ។ បេសកកម្មស្នេហ៍ គឺជារឿងភាគថៃថ្មី ដែលនាំអារម្មណ៍អ្នកទស្សនា មកជក់ចិត្តជាមួយនឹងឈុតឆាក បាញ់ប្រហារ ការស្វែងរកភាពយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងសង្គម។ ក្នុងនោះ ក៏មានលាយឡំនឹងសាច់រឿង ស្នេហា មនោសញ្ចេតនា រវាងប៉ូលីសកម្លោះសង្ហារ និងក្រមុំរូបស្រស់ ដែលបានចងជាចំណងបញ្ហា ពីមួយឈុតទៅមួយឈុត។

បេសកកម្មស្នេហ៍ ក៏ជាខ្សែភាពយន្តភាគថៃមួយ ដែលបង្ហាញពីឆន្ទៈ និងការតស៊ូក្នុងការងារបង្ក្រាបជនក្នុងសង្គមងងឹតពីគ្រួសារមួយ។ តួយ៉ាងដូចជាតួអង្គ ថាណាត និង វ៉ាសាន គឺជាកូនប្រុសរបស់ប៉ូលីស ដែលធំធាត់ជាមួយគ្នា។ តាំងពីក្មេងមកអ្នកទាំងពីរចង់ក្លាយជា មន្ត្រីប៉ូលិសដែលមានមនោគមវិជ្ជាដូចឪពុក។ ក្រោយពីចូលកាន់តំណែងជាអធិការនៅនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន លោក ថាណាត មានឱកាស សហការជាមួយលោក វ៉ា សាន ក្នុងការស្វែងរកអ្នកចែកចាយគ្រឿងញៀន។ ពួកគេក៏បានជួបជាមួយ ស៊ូភីកា ដែលជាប៉ូលីសស្រីដែលមានទេពកោសល្យ។ ចាឡាន់ថន ចាប់ផ្តើមធ្វើការជាមួយប៉ូលីសដោយផ្តល់ព័ត៌មានសម្ងាត់ដល់ពួកគេ ដែលខ្សពួកគេបង្កើតអារម្មណ៍ឱ្យគ្នាទៅវិញទៅមក។ វាដូចគ្នាទៅនឹងរឿងរ៉ាវរបស់ វ៉ាសាន និង ស៊ូភីកា បន្ទាប់ពីឆ្លងកាត់ស្ថានភាពគ្រោះថ្នាក់ ជា ច្រើនជាមួយគ្នា។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់សាច់រឿងទាំងមូលត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបកស្រាយសាច់រឿងលម្អិតយ៉ាងណាទៀតនោះ សូមរង់ចាំការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់ តទៅ៕







សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






