ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជាម្នាក់ទៀត បានឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌា

    BY Khmernote Media June 15, 2022
    មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជាម្នាក់ទៀត បានឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជា ១រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ-១៩ អំឡុងពេលបំពេញភារកិច្ចចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា។ ពួកគេនឹងបន្តស្នាក់នៅ និងព្យាបាលនៅប្រទេសឥណ្ឌារហូតជាសះស្បើយ។ ជូនពរដល់មន្ត្រី និងកីឡាករឆាប់ជាសះស្បើយ ហើយត្រលប់មកមាតុភូមិកម្ពុជាយើងវិញឆាប់ៗ។ “ទាំងអស់គ្នាដើម្បីកម្ពុជា” ៕

    ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    Share This Post: