ព័ត៌មានជាតិ
ព្រឹកស្អែកនេះ រោងចក្របង្គុំ និងតម្លើងរថយន្តFord តម្លៃប្រមាណ ២១លានដុល្លារ នឹងត្រូវដាក់សម្ពោធឱ្យដំណើរការ
BY Khmernote Media
June 15, 2022
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកស្អែកនេះ ពោលគឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មហើយ។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តFordខាងលើនេះ ធ្វើឡើងនៅទីតាំងរោងចក្រ ដែលស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕











ប្រភព៖ Pursat Provincial Hall