បច្ចេកវិទ្យា

សម្រាប់ស្មាតហ្វូនក្បាលឆក និងកាមេរ៉ាក្រោយ 3 របស់ក្រុមហ៊ុន Huawei មិនមែនមានឈ្មោះថា P20 Plus គឺ…

BY
Khmernote Media
March 2, 2018

ក្នុងថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនរបស់ខ្លួនក្នុងព្រឹត្តិការណ៍ពិសេសមួយដែលធ្វើឡើងក្នុងទីក្រុង Paris។ ដោយឡែក សម្រាប់កំពូលស្មាតហ្វូនត្រកូល P20 នេះត្រូវបានគេជឿថាមានច្រើនជាងពីរម៉ូដែលទៅទៀត ហើយរចនាបទនេះបានធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រលំ។ ចំពោះពីរម៉ូដែល ក្នុងចំណោមម៉ូដែលទាំងបី យើងទាំងអស់គ្នាធ្លាប់បានស្គាល់ហើយ នោះគឺ Huawei P20 និង P20 Lite។ ប៉ុន្ដែ សម្រាប់មួយម៉ូដែលផ្សេងទៀតដែលមានកាមេរ៉ាក្រោយដល់ទៅ 3 តើនឹងមានឈ្មោះអ្វីទៅ?

ជាការពិតណាស់ មនុស្សជាច្រើនបានយល់ថាម៉ូដែលកំពូលនេះនឹងមានឈ្មោះថា P20 Plus ព្រោះឈ្មោះនេះត្រូវបានប្រើប្រាស់រាល់ឆ្នាំកន្លងមកនេះ។ ប៉ុន្ដែ ការយល់ឃើញនេះគឺខុសហើយ ព្រោះក្រុមហ៊ុន Huawei នឹងប្រើឈ្មោះថា P20 Pro ជំនួសវិញ យោងតាមផ្ទាំងប៉ាណូដែលបានបង្ហាញក្នុងទីក្រុង Barcelona។

ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei ចង់ឲ្យអតិថិជនខ្លួនមានការអត់ធ្មត់ខ្លាំងជាងនេះទៀត ហើយសម្រាប់ពាក្យស្លោករបស់ម៉ូដែលកំពូលនេះគឺ “The rebirth of photography is approaching (ការកកើតជាថ្មីនៃការថតរូបកាន់តែខិតជិតមកដល់ហើយ)” ជាមួយនឹងកាលបរិច្ឆេតថ្ងៃទី27 ខែមិនា ឆ្នាំ2018។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបន្ថែមពាក្យថា “IA” ដែលក្នុងភាសាអេស៉្បាញបានន័យថា AI។ ដូចនេះ អ្នកទាំងអស់គ្នា និងជាពិសេសអតិថិជនរបស់ក្រុមហ៊ុន Huawei គួរតែសប្បាយចិត្តជាមួយនឹងអ្វីដែលថ្មីឲ្យហើយទៅ។

គួរបញ្ជាក់ផងដែរថា Huawei P20 ធ្លាប់ត្រូវបានបែកធ្លាយជាច្រើនមកហើយ កាលពីមួយរយៈមុន ប៉ុន្ដែម៉ូដែលកំពូលនេះត្រូវបានគេហៅថា P20 Plus។ អ្វីដែលអស្ចារ្យបំផុតនោះគឺវាមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3 ក្នុងទំហំ 12MP សម្រាប់ថតពណ៌ 16MP សម្រាប់ថតស ខ្មៅ និង 16MP មួយទៀតជាប្រភេទ telephoto។ កញ្ចក់ lens ទាំង 3 នេះមានកម្រឹត Aperture f/1.8 ដូចគ្នា អមដោយមុខងារទប់លំនឹង OIS ផងដែរ។

សម្រាប់កាមេរ៉ាមុខរបស់ P20 Pro គឺមានទំហំ 8MP ក្នុងកម្រឹត Aperture f/2.0 ជាមួយនឹងទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB ដំណើរការលើបន្ទះឈីបប្រភេទ Kirin 970 ដូចគ្នាទៅនឹង Mate 10 និង Mate 10 Pro ដែរ។ Huawei P20 Pro មានទំហំអេក្រង់ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 2,160×1,080 pixels។ ចំណែកឯថាមពលថ្មវិញគឺមានទំហំ 4,000mAh។

Fu

ប្រភព៖ gsmarena

Share This Post: