រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ ផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី២៣ ខែមិថុនា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីការការត្រួតពិនិត្យ និងផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដែលជាអតិថិជនប្រើប្រាស់ទឹកស្អាតនៅក្នុងខណ្ឌជ្រោយចង្វារ មេត្តាជ្រាបថា៖ ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញដែលមានអាយុកាលប្រើប្រាស់លើស ១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួស តាមកម្មវិធីចាប់ពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២ នេះតទៅ ដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។
អំឡុងពេលកំពុងធ្វើការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹក ការផ្គត់ផ្គង់ទឹកនៅតាមបណ្ដាគេហដ្ឋាននីមួយៗអាចមានភាពរអាក់រអួលរយៈពេលខ្លីតែមិនលើសពី ០២ម៉ោងឡើយ។ ករណីការពិនិត្យបឋមនេះឃើញថា នាឡិកាទឹកមានកំរិតលំអៀងខ្ពស់ ឬនាឡិកាខូចនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញតម្រូវឱ្យអតិថិជនកាន់នាឡិកាដោយផ្ទាល់យកមករោងជាងនាឡិកានៅស្នាក់ការកណ្ដាលអង្គភាពយើងខ្ញុំ ដើម្បីពិនិត្យនិងវាស់ស្ទង់បន្ថែម។
អាស្រ័យដូចបានជម្រាបខាងលើ អតិថិជនទាំងអស់មេត្តាចូលរួម ឬចាត់តំណាងសហការ និងទទួលយកការដាក់នាឡិកាថ្មីតាមកម្មវិធីដូចបានកំណត់ ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority