ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនខ្មែរវៀតណាម ២នាក់ ចូលក្នុងបុរីជ័យឧត្តម៣ បម្រុងលួចម៉ូតូប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចល្បាតឃើញទាន់

    BY Khmernote Media June 18, 2022
    ឃាត់ខ្លួនខ្មែរវៀតណាម ២នាក់ ចូលក្នុងបុរីជ័យឧត្តម៣ បម្រុងលួចម៉ូតូប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចល្បាតឃើញទាន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចបុរីជ័យឧត្តម៣ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង២៣និង០០នាទី។

    ជនសង្ស័យឃាត់ខ្លួន ០២នាក់៖

    ១.ឈ្មោះ ជឹង ដួងចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

    ២.ឈ្មោះ ឡាំ វឹងហ្គេត ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

    ហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ០២នាក់ខាងលើ ដើរចូលក្នុងបុរីជ័យឧត្តម៣ (ចំណុចកើតហេតុ) រកលួចម៉ូតូប្រជាពលរដ្ឋ ពេលនោះក៏មានសមត្ថកិច្ចយើងល្បាតឃើញ ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោរម៉ូតូ០២ និងកូនសោរលេខ៨ ចំនួន០១ ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ។ លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ

    Share This Post: