ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

    BY Khmernote Media June 20, 2022
    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង ឯកឧត្ដម ហ៊ុន សាន ជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    Share This Post: