ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនបុរស ២នាក់ អាងខ្លួនជាអ្នកសារព័ត៌មាន ល្មើសច្បាប់ មិនស្ដាប់មន្ត្រីអនុវត្តច្បាប់ ប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ច
BY Khmernote Media
June 21, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បុរស ២នាក់ អាងខ្លួនជាអ្នកសារព័ត៌មាន មិនគោរពវិជ្ជាជីវៈ ល្មើសច្បាប់ មិនស្តាប់តាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់។

ថែមទាំងរារាំងដល់ការអនុវត្តការងាររបស់មន្ត្រីអនុវត្តច្បាប់ ជាពិសេសបានប្រើប្រាស់ពាក្យសម្តីអសីលធម៌ជេរប្រមាទមកលើសមត្ថកិច្ចនគរបាលជាតិ សុទ្ធតែពាក្យថា “ពួកហែង អញ ….” ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ដើម្បីនាំយកមកធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


