ព័ត៌មានជាតិ

ដើមក្រឡាញ់រលំបាក់សង្កត់លើរថយន្តទេសចរណ៍មួយគ្រឿង នៅតំបន់រមណីយដ្ឋានអង្គរ

BY
srey nuch
June 22, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១៧ និង១០នាទី ចំណុចខាងកើតប្រាសាទប្រែរូបស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ដោយធម្មជាតិ បាក់ដើមក្រឡាញ់សង្កត់ឡាន ១គ្រឿង ម៉ាកHiynai ពាក់ស្លាកលេខសៀមរាប 2B-0061 ពណ៌ខ្មៅ ប្រភេទទេសចរណ៍។

អ្នកបើកបរមានឈ្មោះ សោម ចាន់ថា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នករួមដំណើរចំនួន ០៦នាក់ ស្រី ០៤នាក់ ជនជាតិអាមេរិក ០៤នាក់ភេទស្រី និងជនជាតិខ្មែរ០២នាក់ ភេទប្រុស។ គ្រោះថ្នាក់ខាងលើនេះគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយខូចខាតតែរថយន្តមួយកំណាត់មុខទាំងស្រុង ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police

Share This Post: