រួសរាន់ឡើង! ជ្រើសរើសអ្នកមានស្នាដៃប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន CAMSOC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសស្តីពីការប្រកួតជ្រើសរើសស្នាដៃប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយជ័យលាភីនឹងទទួលបានទឹកប្រាក់១០លានរៀល ម្នាក់ៗ សម្រាប់គំនូរមេដាយ និងគំនូរគប់ភ្លើង។

ក្នុងគោលបំណងឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រខ្មែរ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សូមប្រកាសរៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជាផ្លូវការ។
លក្ខខណ្ឌតម្រូវ៖
១.បើកចំហរជាសាធារណៈដល់សិស្ស-និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានស្នាដៃគំនូរ និងមានទេពកោសល្យល្អ ចូលរួមគូសគំនូរមេដាយ និងគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣។
២.ស្នាដៃដែលបានសម្រេចជ្រើសរើស ត្រូវរក្សាសិទ្ធផ្ដាច់មុខដោយ “CAMSOC”។
៣.ជ័យលាភីនឹងទទួលបានទឹកប្រាក់ជារង្វាន់លើកទឹកចិត្ត ១០លានរៀលម្នាក់ សម្រាប់ទាំងពីរស្នាដៃនៃគំនូរមេដាយ និងគំនូរគប់ភ្លើង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ដែលចាប់អារម្មណ៍ ក្នុងាការគូរគំនូសមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ និងមានបំណងចូលរួមប្រកួត សូមដាក់ស្នាដៃមក អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧៖០០ជាកំណត់ ៕

