ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ឱសថ MULTIVITAMIN PLUS ដែលគ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media June 24, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ឱសថ MULTIVITAMIN PLUS  ដែលគ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់​ការចែកចាយ​ ឬ​លក់ឱសថ​ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុកចំនួនគឺ ១.Jee Ni Ka ២.Multi Vitamin Plus ដែលបានកំពុងផ្សព្វផ្សាយលក់ ឬចែកចាយឱសថឈ្មោះ MULTIVITAMIN PLUS គ្មានលេខបញ្ជិកពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នា២០២២។

    ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១.ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២.ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

    ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ MULTIVITAMIN PLUS ដែលគ្មានលេខបញ្ជិកា ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្ដាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

    ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយ ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាដែលបានកំពុងផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: