ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំប្រហែស! កម្តៅសម្លទុកចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

    BY Khmernote Media June 25, 2022
    កុំប្រហែស! កម្តៅសម្លទុកចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នាវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃសុក្រ ១០រោច ខែជេស្ធ ឆ្នាំខល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅចំណុចផ្លូវR៨ ១០៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការកម្តៅសម្លចោលបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈ ពូក, ម៉ាស៊ីនបោកខោអាវ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (៦ម៉ែត្រ x ១៥ម៉ែត្រ)។

    នៅវេលាម៉ោង ៧និង០៥នាទីយប់ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: