ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចដែកធ្វើសំណង់ និងលួចស្លាកលេខរថយន្ត ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ
BY Khmernote Media
June 27, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៩និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ផាត់ ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខររបររើសអេតចាយ ពាក់ព័ន្ធករណីលួច (ដែកធ្វើសំណង់) នៅចំនុចដីឡូតិ៍ក្រុមហ៊ុនOCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង០១និង៣០នាទី កម្លាំងល្បាតរបស់ប៉ុស្តិ៍និងអធិការដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីលួច (ស្លាកលេខរថយន្ត) នៅចំនុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្នជនសង្ស័យទាំង០២ ត្រូវបានជំនាញកំពុងស៊ើបសួរ និងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕





