សិល្បៈ

អ៉ឹម ជីវ៉ា ចូល Comment ថា អ្នកនាង ទ្រិញ ផល្លា ចង់ល្បីនិងពូកែសម្តែងជាងរឿងឥណ្ឌាទៀត

BY
Khmernote Media
June 27, 2022

នៅមុននេះបន្តិចអ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង។

នៅក្នុងសន្និសិទនេះដែរគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ ដោយគេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ក៏បានចូលទស្សនានិងចូលរួម Comment ទៀតផង។ លោក អ៉ឺម ជីវ៉ា បានធ្វើការ Comment នៅក្នុងវិដេអូផ្សាយផ្ទាល់សន្និសិទកាសែតនោះថា “ចាំបាច់សន្និសិទអី ម៉េចមិនប្តឹងប៉ូលីសអោយចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត”៕

Share This Post: