ព័ត៌មានជាតិ
រដ្ឋបាលក្រុងព្រះសីហនុ ហាមមិនឱ្យពលរដ្ឋអ្នកលក់ដូរ ដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារ លក់តាមឆ្នេរសាធារណៈឡើយ ដោយទុកពេលឱ្យរើចេញត្រឹមថ្ងៃទី៧ ខែកក្កដានេះ
BY Khmernote Media
June 27, 2022
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីសាលាក្រុងព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងនៅថ្ងៃ២៦ ខែមិថុនា ២០២២ថា រដ្ឋបាលក្រុងព្រះសីហនុ ហាមឃាត់មិនឲ្យពលរដ្ឋអ្នកលក់ដូរ ដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារ លក់ដូរតាមឆ្នេរសាធារណៈឬក៏តាមផ្លូវក្បែរឆ្នេរសមុទ្រ ដើម្បីរក្សាទុកជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ដើរលេងកម្សាន្ត។

បើតាមមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបញ្ជាក់ថា អាជ្ញាធរក្រុងព្រះសីហនុ ទុកពេលឲ្យបងប្អូនប្រជាពលរដ្ឋដែលដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរសាធារណៈ ឬតាមផ្លូវក្បែរឆ្នេរសមុទ្ររុះរើសម្អាតឡើងវិញ ក្នុងនោះយ៉ាងយូរ ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរនឹងចុះអនុវត្តន៌វិធានការរដ្ឋបាល ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់និងសោភ័ណ្ឌភាពឆ្នេរ៕






ប្រភព៖ លោក Huy Bunleng News