ក្រុមក្មេងទំនើងមួយក្រុម កា.ប់ម៉ូតូជនរងគ្រោះមិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន ២នាក់
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីម្សិលមិញនៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្តីពីករណីធ្វើអោយខូចខាតដោយចេតនា(កាប់ម៉ូតូ) កើតហេតុនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុច មុខផ្ទះរបស់ជនរងគ្រោះភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ១នាក់ មានឈ្មោះឈីវ ឌីណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ។
ជនសង្ស័យមានចំនួន ៥នាក់រួមមាន៖
១.ឈ្មោះ លៀម ឈុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មុខរបរ សិស្សថ្នាក់ទី ៩B1វិ/ហ.សចាក់អង្រែ(ឃាត់ខ្លួន)។
២.ឈ្មោះ ឈឿន វ៉ាន់ណា ហៅផាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មុខរបរ សិស្សថ្នាក់ទី៩D2វិ/ហ.សចាក់អង្រែ(ឃាត់ខ្លួន)។
៣.ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មុខរបរសិស្សថ្នាក់ទី១០ វិ/ហ.សចាក់អង្រែ(គេចខ្លួន)។
៤.ឈ្មោះ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៥.ឈ្មោះ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ទីលំនៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មុខរបរសិស្សសាលាវេស្លែនតាខ្មៅ(គេចខ្លួន)។
សម្ភារខូចខាត៖ ម៉ូតូ១គ្រឿងម៉ាកSCOOPYពណ៌ស សេរីឆ្នាំ២០២២ពាក់ផ្លាកលេខភ្នំពេញ.1JL.8718 (បែកកុងទ័រ និងបែកស្តុបខាងក្រោយ)។
វត្ថុតាងចាប់យករួមមាន៖
1.កាំបិតប៉័ងតោដងឈើចំនួន១ប្រវែង៣៤ស.ម(របស់ជនសង្ស័យ)។
2.អាវដៃវែងក្រឡាការ៉ូពណ៌ក្រហមលាយខ្មៅចំនួន១ម៉ាកUSALLមានអក្សរKEEP YOUR SELF RESPECT។
*សភាពនៃរឿងហេតុ៖
នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងលក់ភេសជ្ជៈរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ២គ្រឿងមកដោយមានកាន់កាំបិតប៉័ងតោយកអាវរុំធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះដោយមិនដឹងមូលហេតុបណ្តាលអោយរងការខូចខាត រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាអ្នកបើកម៉ូតូឌុបបក្សពួកធ្វើសកម្មភាព ចំណែកឯងជនសង្ស័យ៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕








ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town