ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងសង្កាត់ចំនួន៦ ជាបណ្តោះអាសន្ន ដោយសាររថយន្តបើកបុកបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមួយដើម

    BY Khmernote Media June 27, 2022
    អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងសង្កាត់ចំនួន៦ ជាបណ្តោះអាសន្ន ដោយសាររថយន្តបើកបុកបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមួយដើម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) មួយដើមដែលរថយន្តបើកបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

    ១.សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
    ២.សង្កាត់គោរកា សង្កាត់សំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
    ៣.សង្កាត់ទួលសង្កែ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣៖៣០នាទីរសៀល។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: