ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៥ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបវិវត្តខ្លួនទៅជាព្យុះទី៣ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រខ្ពស់ៗ

    BY Khmernote Media June 28, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៥ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបវិវត្តខ្លួនទៅជាព្យុះទី៣ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រខ្ពស់ៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឲ្យបានជ្រាបថា៖

    ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង។ សម្ពាធទាបនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.តំបន់ទំនាបកណ្តាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
    -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។
    -នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
    -សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
    -នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
    -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។
    -នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: