ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញប្រកាសហាមឃាត់ការចែកចាយ លក់ឱសថ ឈ្មោះ Omeprazole GPOនេះជាបន្ទាន់ ដែលគ្មានការទទួលស្គាល់ពីក្រសួង

BY
srey nuch
June 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ ការចែកចាយ ឬ លក់ឱសថ ឈ្មោះ Omeprazole GPO 20 mg ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាញទំនាក់ទំនង សង្គមក្រុមតេលេក្រាម (Telegram Group) មានក្រុមគណនីមួយឈ្មោះ eMed Marketplace ដែលគណនីឈ្មោះ Hark T ជាម្ចាស់គ្រប់គ្រងតេលេក្រាមកំពុងផ្សព្វផ្សាយ និងលក់ឱសថឈ្មោះ Omeprazole GPO 20 mg ដែលមានសារធាតុសកម្មឱសថ Omeprazole GPO 20 mg គ្មានលេខបញ្ជិកា ស្រដៀងនឹងឱសថពិត ដែលនាំចូលដោយគ្រឹះស្ថានអារ័ណ នីរ័ណឱសថ INTERMOHOSOT CO.,LTD មានលេខបញ្ជិកា CAMR1 0103IP-11 ពីក្រសួងសុខាភិបាល ។

អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមអំពាវនាវដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: