PR

ASUS ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​មិន​ធ្លាប់​មាន នៅ Red Dot Design Awards ឆ្នាំ 2022

BY
Liny Chan
June 30, 2022

ការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះការបង្កើតថ្មី និងការរចនាល្អឥតខ្ចោះត្រូវបានទទួលស្គាល់ នាំឱ្យ ASUS អាចបំបែកកំណត់ត្រាឈ្នះពានរង្វាន់ដល់ទៅ 39។

ចំណុច​សំខាន់
• ដំណើរការបំបែកកំណត់ត្រា៖ ពានរង្វាន់ Red Dot Design Awards ឆ្នាំ2022 ដ៏មានកិត្យានុភាពចំនួន 39 នៅក្នុងវិញ្ញាបនបត្រការរចនាផលិតផល ដែលសម្គាល់ពីដំណើរការល្អបំផុតដែលមិនធ្លាប់មានសម្រាប់ ASUS
• ការទទួលស្គាល់យ៉ាងទូលំទូលាយ៖ ប្រភេទផលិតផលដែលទទួលបានពានរង្វាន់រួមមាន កុំព្យូទ័រយួរដៃ កុំព្យូទ័រ អេក្រង់ គ្រឿងបន្លាស់ បន្ទះមេ និងផលិតផលហ្គេម
• ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ៖ ផលិតផលដែលបានឈ្នះត្រូវបានជ្រើសរើសក្នុងចំណោមផលិតផលចំនួនសរុប 7,900 មកពី 60 ប្រទេសដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញរចនាអន្តរជាតិ។

ក្រុមហ៊ុន ASUS បានប្រកាសថា ខ្លួនបានឈ្នះពានរង្វាន់ Red Dot Design Awards ឆ្នាំ 2022 ដ៏មានកិត្យានុភាពចំនួន 39 លើទទួលស្គាល់ការរចនាផលិតផលដ៏ឆ្នើម ដោយនេះបានកំណត់ចំនួនកំណត់ត្រាថ្មីនៃការឈ្នះសម្រាប់ក្រុមហ៊ុននៅក្នុងការប្រកួតប្រជែងពានរង្វាន់ Red Dot តែមួយ។ ជ័យលាភីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការរចនាការច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍មិនគួរឱ្យជឿ ដែលលើកកំពស់ការរស់នៅរបស់មនុស្សនៅគ្រប់ទីកន្លែង។

​ប្រធាន​ផ្នែក​រចនា​ ASUS លោក Mitch Yang បានលើកឡើងថា៖ “យើងមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ដោយ Red Dot នៅឆ្នាំនេះម្តងទៀត ហើយខ្ញុំមានមោទនភាពចំពោះក្រុមទាំងមូលដែលបានខិតខំជារៀងរាល់ថ្ងៃដើម្បីនាំយកការច្នៃប្រឌិត និងការរចនារបស់ ASUS ទៅកាន់កម្រិតបន្ទាប់”។ លោកបានបន្ថែមថា៖ “ការកសាងភាពជោគជ័យរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ និងវិធីសាស្ត្រ ASUS Design Thinking ដែលគិតគូរពីអ្នកប្រើប្រាស់នៅមុនគេ បានជួយយើងបន្តស្វែងរកតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់នូវបទពិសោធន៍មិនគួរឱ្យជឿ និងជីវិតដ៏ឆ្លាតវៃ និងរីករាយសម្រាប់មនុស្សគ្រប់គ្នា”។

ដោយឡែក ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ Red Dot សាស្ត្រាចារ្យ​បណ្ឌិត Peter Zec ក៏បានលើកឡើងផងដែរថា៖ “គណៈវិនិច្ឆ័យអន្តរជាតិរបស់យើង បានវាយតម្លៃផលិតផលជាច្រើននៅឆ្នាំនេះ ដោយសារចំនួនក្រុមហ៊ុន និងស្ទូឌីយោឌីហ្សាញជាច្រើន ត្រូវបានវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់អ្នកជំនាញរបស់យើង។ ហើយជាការពិតណាស់ អ្នកទទួលបានជ័យជំនះពីក្រុមអ្នកចូលរួមដ៏ខ្លាំងបែបនេះ គឺជាសក្ខីភាពនៃគុណភាពដ៏អស្ចារ្យ នៃ​ផលិតផល​របស់​អ្នក​»”។

ពានរង្វាន់ Red Dot គឺជាកម្មវិធីប្រកួតប្រជែងការរចនាដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានអ្នកចូលរួមសរុបជាង 18,000 នៅក្នុងវិញ្ញាសាចំនួនបីរួមមាន៖ ពានរង្វាន់ Red Dot លើ: ការរចនាផលិតផល; ពានរង្វាន់ Red Dot លើ: ម៉ាក និង ការរចនាទំនាក់ទំនង; និង Red Dot Award លើ: គំនិតរចនា។ អស់រយៈពេលជាង 60 ឆ្នាំមកហើយ គណៈវិនិច្ឆ័យអន្តរជាតិដ៏ល្បីល្បាញនៃអ្នកជំនាញមកពីវិសាលគមនៃវិញ្ញាសាបានប្រជុំជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសការរចនាដ៏ល្អបំផុតនៅក្នុងដំណើរការវិនិច្ឆ័យយ៉ាងម៉ត់ចត់ដែលមានរយៈពេលជាច្រើនថ្ងៃ ហើយផ្តោតលើលក្ខណៈវិនិច្ឆ័យដូចជា កម្រិតនៃការច្នៃប្រឌិត មុខងារ និងភាពធន់បានយូរ៕

2022 Red Dot Awards: Product Design Winner Highlights

-Consumer laptops៖
ASUS Chromebook Detachable CZ1
ASUS Chromebook CR1 Series
ASUS Vivobook 13 Slate (T3300)

-Business laptops៖
ASUS ExpertBook B3 Detachable (B3000)
ASUS ExpertBook B5 Series

-Business PCs៖
ASUS ProArt Station PD5

-Gaming laptops៖
ROG Flow Z13 (GZ301)
ROG Zephyrus DUO 16 (GX650)
ROG Strix G15 / G17 & SCAR 15 / 17
ASUS TUF Dash F15 (FX517)
ROG Zephyrus G14 (GA402)

-Gaming accessories៖
ROG Strix Flare II Animate
ROG Fusion II Series
ROG Archer Backpack 17
ROG Loki SFX L 850W Platinum
ROG Herculx Graphics Card Holder
ROG Wingwall Graphics Card Holder

-Motherboards៖
ROG Strix Z690-E GAMING WIFI
ROG Maximus Z690 Extreme Glacial
ROG Maximus Z690 Hero
ROG Strix Z690-I Gaming WiFi
ProArt Z690-Creator WiFi

-Displays៖
ASUS ProArt Display PA147CDV
ASUS ProArt Display OLED PA32DC
ASUS ZenScreen Go MB16AWP
ASUS ZenScreen OLED MQ Series

-Accessories៖
ASUS 100W 3-Port GaN Charger
ASUS SimPro Dock 2
ASUS ZenDrive V1M
ASUS ProArt Mouse MD300

Share This Post: