បេក្ខជនសំឡេងខ្លាំងទាំងបួនរូបនេះ កំពុងអង្រួនចិត្តអ្នកគាំទ្រខ្លាំង
- BY
- Liny Chan
- June 30, 2022
កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 នៅតែបន្តក្នុងវគ្គ Theater Round ជុំទី1 ហើយ ដែលបេក្ខភាពដែលឈានមកដល់វគ្គនេះគឺសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលអាចច្រៀងចម្រៀងបានពិរោះៗផងដែរ តែនៅក្នុងវគ្គមួយនេះបេក្ខជនបេក្ខនារីត្រូវធ្វើការបញ្ចេញសមត្ថភាពម្តងទៀត ដោយលើកនេះត្រូវច្រៀងជាក្រុម។

នៅក្នុងវគ្គ Theater Round នេះដែរ បេក្ខជនត្រូវច្រៀងជាក្រុម ក្នុងចំណោមបេក្ខភាពទាំងអស់ដែលបានឈានមកដល់វគ្គ នេះអ្នកប្រើប្រាស់បណ្តាញសង្គមបានចាប់អារម្មណ៍ទៅលើបេក្ខជនបួនរូប ដែលក្នុងនោះរួមមាន តិចម៉េង, ភិទិ, ប៊ីលី និង សីហា បានសហការគ្នាបកស្រាយបទចម្រៀងមួយបទយ៉ាងល្អធ្វើអោយអ្នកទស្សនាក៍ដូចជាគណៈកម្មការពេញចិត្តជាខ្លាំង។




ដោយបានឃើញពីសមត្ថភាពនិងទឹកដមសំដៀងដ៍ល្អ គ្រាន់តែច្រៀងចប់ភ្លាម ធ្វើអោយគណៈកម្មការទាំងបួនរូបអោយក្រោកឈរនិងឆ្លើយថាយកព្រមៗគ្នាតែម្តង ដែលបានធ្វើអោយបេក្ខជនទាំងបួននាក់សប្បាយចិត្តរហូតដល់ដេកលើស្មៅ។

ចង់ជ្រាបច្បាស់សូមទស្សនារីដេអូខាងក្រោម៖
- Share This Post:






