ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបសិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច (Vaps) ឃាត់ខ្លួនបាន ៩នាក់ យកមកធ្វើការអប់រំ

BY
srey nuch
July 2, 2022

ខេត្តពោធិ៍សាត់៖ យោងតាមការ​ចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ស្រុកភ្នំក្រវាញ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះបង្ក្រាប សិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច(វេប)ចំនួន០២ និង ទឹកវេប ០១ដប នៅចំណុច កញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង។

កម្លាំងប៉ុស្តិ៍នគរបាល បានឃាត់ខ្លួនចំនួន ០៩នាក់ ស្រី ០១នាក់ ក្រោយមកសមត្ថកិច្ចយើង បានធ្វើការអប់រំ និងអញ្ជើញអាណាព្យាបាល មកធានាយកកូនទៅអប់រំបន្តតាមលំនៅឋានវិញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Share This Post: