ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ណែនាំវិធានការចំនួន ៨ចំនុច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ ក្រោយអាក់ខានឆ្លងរយៈពេល ៥១ថ្ងៃកន្លងមក

BY
srey nuch
July 2, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩។

គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្តេចនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អំពីការរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្លង និងការបាត់បង់ជីវិតដោយជំងឺនេះ រយៈពេល ៥១ថ្ងៃកន្លងមក ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដែលក្នុងនោះរួមមាន៖

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: