ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង ១៤ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប៉ូឡូញ បានបញ្ជូនមកដល់កម្ពុជាហើយ

BY
Khmernote Media
July 3, 2022

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួល ចូលរួមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារ ចំនួន ១៤៤,០០០(មួយរយសែសិបបួនពាន់)ដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប៉ូឡូញ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

Share This Post: