ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១២ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពល ខ្យល់មូសុងនិរតី អាចតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន

    BY Khmernote Media July 5, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១២ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពល ខ្យល់មូសុងនិរតី អាចតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឆ្នាំ២០២២ បានឱ្យជ្រាបថា៖

    ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.តំបន់ទំនាបកណ្ដាល
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    – សីតុណ្ហភាពអតិបរមា មានព៌ ៣៣-៣៥ °C
    – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។

    ២.តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ
    ក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។

    ៣.តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: