ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី ចេញពីរថយន្តបង្កជាអគ្គិភ័យឆេះរោងជុសជុលរថយន្តមួយកន្លែង ខូចខាតរថយន្តអស់ ៣គ្រឿង ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ

    BY Khmernote Media July 5, 2022
    ឆ្លងចរន្តអគ្គិសនី ចេញពីរថយន្តបង្កជាអគ្គិភ័យឆេះរោងជុសជុលរថយន្តមួយកន្លែង ខូចខាតរថយន្តអស់  ៣គ្រឿង ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃអង្គារ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរោងជុសជុលរថយន្តមួយកន្លែង ដែលស្ថិតនៅផ្លូវ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ទីតាំងមានឈ្មោះ ញ៉ាន់ ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់រថយន្ត។

    – មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីរថយន្តបង្កជាអគ្គិភ័យតែម្តង។
    – ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ២០x៣០ ម៉ែត្រ។
    – ខូចខាតសម្ភារ៖ ឆេះខូចខាតរថយន្តអស់ចំនួន ០៣គ្រឿង, រថយន្ត មួយគ្រឿង ម៉ាក CRV មួយគ្រឿង ពណ៌ទឹកប៊ិច, រថយន្តម៉ាក NX200T ពណ៌ប្រផេះ, រថយន្តម៉ាក Tundra ពណ៌ទឹកប្រាក់ និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
    – ស្លាប់មនុស្ស : គ្មាន ។
    – របួសមនុស្ស: គ្មាន ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ២២រថយន្ត ស្មើរនឹង ៨៨ម៉ែត្រគូប។
    – រថយន្តជំនួយអន្តរាគមន៍:
    – រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
    – រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
    – រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
    – ពន្លត់ចប់: នៅវេលាម៉ោង ១២:៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: