ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧកញ៉ា ម៉ុង ឬទ្ធី និងលោកជំទាវ ភ្លេចចងដៃមង្គលការចៅឯកឧត្ដម ជា សុផារ៉ា ក៏សម្រេចចិត្តយកថវិកានោះបូកបន្ថែមថវិកាផ្ទាល់ខ្លួនខ្លះទៀត ទិញបាយកញ្ចប់ចែកជូនពលរដ្ឋ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

    BY Khmernote Media July 6, 2022
    លោកឧកញ៉ា ម៉ុង ឬទ្ធី និងលោកជំទាវ ភ្លេចចងដៃមង្គលការចៅឯកឧត្ដម ជា សុផារ៉ា ក៏សម្រេចចិត្តយកថវិកានោះបូកបន្ថែមថវិកាផ្ទាល់ខ្លួនខ្លះទៀត ទិញបាយកញ្ចប់ចែកជូនពលរដ្ឋ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សេដ្ឋីកសិកម្ម នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា «វេលាម៉ោង៦ព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំនិងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករងចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។

    កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀក ចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយមានតែយកថវិកានេះបូកបន្ថែម និងថវិកាផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យដាក់ទានដើម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខ រួចហើយសូមងាកក្រោយអោយពរជ័យដល់ចៅប្រុសចៅស្រី ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ សូមអោយបានកូនប្រុសស្រីអោយបានច្រើន ដើម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនកសាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើងអោយកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដែលមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ។ (តើមានប្រិយមិត្តយើងណាខ្លះដែលធ្លាប់ទៅហូបការហើយភ្លេចចងដៃ ដូចខ្ញុំភ្លេចចងដៃ៣ដងរួចមកហើយដេកមិនលក់បក់មិនល្ហើយទេ)»៕

    ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

    Share This Post: