PR

iOneCard និង Forest Interactive Cambodia បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការផ្ដល់មាតិកាឌីជីថលផ្ដាច់មុខដល់អ្នកប្រើប្រាស់តាមរយៈកម្មវិធីទូរស័ព្ទ iOneCard

BY
Liny Chan
July 8, 2022

នាល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជាបានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាមួយ ហ្វរ៉េស អ៉ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវផលិតផលឌីជីថលថ្មីផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ជាផ្លូវការ ដែលកម្មវិធីនេះបានរៀបចំឡើង នៅ Cloud Lounge ស្ថិតនៅជាន់ទី៩ នៃអគារ iOne នៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ភ្នំពេញ។ ហើយកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជា ក្រុមហ៊ុនជាដៃគូរសហការរបស់ក្រុមហ៊ុនទាំងពីរ ជាច្រើន។

តាមរយៈ លោក ញឹប ប៉ូលីន តំណាងក្រុមហ៊ុន iOne និង លោក តូ សុខណាង តំណាងក្រុមហ៊ុន Forest Interactive Cambodia បានអោយដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺត្រូវបានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការ គាំទ្រច្រើនពីសំណាក់អតិថិជនព្រោះថា នៅក្នុង iOneCard App ក្រៅពីផលិតផល ដែលមានគុណភាពខ្ពស់ អតិថិជនក៏អាចស្វែងរក ប័ណ្ណឌីជីថលដ៏សំបូរបែប ជាច្រើនប្រភេទ ទាក់ទងនឹងប័ណ្ណហ្គេមកម្សាន្ត និង កម្មវិធីកម្សាន្តសកលជាច្រើន ដូចជា Discord, Twitch, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , Valorant , Marvel, Razer Gold និងប័ណ្ណឌីជីថលផ្តាច់មុខផ្សេងទៀត។

ក្រៅពីពិធីចុះកិច្ចព្រមព្រៀងនេះ កម្មវិធីទាំងមូលទទួលបានភាពរីករាយ និង សាទរជាក្រៃលែងហើយភ្ញៀវកិត្តិយសទាំងអស់ក៏មានឪកាសឈ្នះនូវរង្វាន់ជាច្រើនពីកម្មវិធីនេះផងដែរ។

ពត៌មានលំអិត សូមចូលទៅកាន់ Forest-interactive.com និង https://www.ionecards.com
អ្នកប្រើប្រាស់អាចចូល Download app ដើម្បីធ្វើបច្ចុប្បន្នភាពតាមរយៈ៖
– iOS: https://apps.apple.com/kh/app/ione-
– Andriod: https://play.google.com/store/apps/details?id=com.ionecardapp&hl=en&fbclid=IwAR3urV73a
– App Gallery: https://appgallery.huawei.com/Featured?fbclid=IwAR14M3hjZ887IKqUJIC7AxXXsrf_DV7F-

Share This Post: