PR

វគ្គ Green Miles យប់នេះមើលទៅបេក្ខជនសុទ្ធតែលេងឈុតកាចៗ

BY
Liny Chan
July 10, 2022

Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។

បេក្ខជនដែលបានត្រូវបានជ្រើសរើសជាពិសេសពីគណៈកម្មការក្នុងវគ្គ Theater Round ជុំទី2 នឹងត្រូវបន្តប្រកួតប្រជែងក្នុងវគ្គថ្មី Green Miles ដែលពួកគេត្រូវបកស្រាយបទចម្រៀង នៅលើឆាកតន្រ្តីចំពោះមុខទស្សនិកជនផ្ទាល់រាប់ពាន់នាក់ក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ។

គ្រប់យ៉ាងមើលទៅពិតជាកាន់តែរំភើប និងកាន់តែរំជើបរំជួល រង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Green Miles ថ្ងៃអាទិត្យ ម៉ោង 8:00 យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: