ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ ណែនាំឲ្យ ផ្អាកអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន ទូទាំងរាជធានីខេត្ត នៅថ្ងៃទី១០ ខែកក្កដា នេះ ដើម្បីចូលរួមកាន់ទុក្ខលោកអាបេ

    BY Khmernote Media July 10, 2022
    ក្រសួងទេសចរណ៍ ណែនាំឲ្យ ផ្អាកអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន ទូទាំងរាជធានីខេត្ត នៅថ្ងៃទី១០ ខែកក្កដា នេះ ដើម្បីចូលរួមកាន់ទុក្ខលោកអាបេ

    យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលកន្លងមក ឯកឧត្តម បានបំពេញភារកិច្ច និងបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន ឲ្យទៅជាដៃគូរយុទ្ធសាស្ត្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

    ១- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២

    ២- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងរយៈពេល១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២

    ៣- ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ខាងលើឲ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕

    Share This Post: