ខ្មែរណូត

ស្វែងរក

  • PR

    សាជីវកម្មរីនណៃ(Rinnai)ជប៉ុនដាក់​បង្ហាញផលិតផលចង្រ្កាននិងម៉ាស៊ីនទឹកក្តៅ​ប្រភេទស្ដុកទឹក​ស៊េរីថ្មីជូន​អតិថិជន​​កម្ពុជា

    BY Khmernote Media December 5, 2018
    សាជីវកម្មរីនណៃ(Rinnai)ជប៉ុនដាក់​បង្ហាញផលិតផលចង្រ្កាននិងម៉ាស៊ីនទឹកក្តៅ​ប្រភេទស្ដុកទឹក​ស៊េរីថ្មីជូន​អតិថិជន​​កម្ពុជា

    (ភ្នំពេញ)៖ ០៤ ខែធ្នូ ឆ្នាំ២០១៨​​ សាជីវកម្ម​រីន​ណៃជប៉ុន​ (Rinnai Corporation) និងក្រុម​ហ៊ុនខេម​ខូ​ណា ត្រេ​ឌីង ខេម​បូ​ឌា Camcona Trading Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធិនំាចូល និងចែកចាយផលិតផលពី​សាជីវកម្ម​រីន​ណៃ បានរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាចជួបជុំជូនអតិថិជន​ និងដាក់បង្ហាញផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មី។

    លោក Yuzo Yoshida តំ​ណាង​ផ្នែក​អាជី​វកម្ម​ក្រៅ​ប្រទេស​នៃ សា​ជីវកម្ម​រីន​ណៃជប៉ុនឲ្យដឹងថា «សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ១៩២០ និង​មាន​បទ​ពិ​សោធន៍ជិត១០០ឆ្នាំ​​ ក្នុង​ការ​ផលិត និងឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម។

    លោកបន្ដថា ​បច្ចុប្បន្ន​សាជី​វកម្ម​រីន​ណៃ​បាន​លក់​ផលិតផល​របស់​ខ្លួន​នៅ​ជាង៨០ប្រទេស និងមាន​ក្រុម​ហ៊ុនបុត្រសម្ព័ន្ធចំ​នួន ១៧។ ជាក់ស្ដែងនៅក្នុង​ប្រទេស​ជប៉ុន​ រីនណៃ​ជាប់​លំ​ដាប់​ថ្នាក់​ទី១ ដែល​មាន​ចំ​នែក​ទី​ផ្សារ​ធំ​ជាងគេខាងផ្នែកផលិត ឧបករណ៏ប្រើថាមពលហ្គាស។ នៅទីផ្សារក្រៅប្រទេសរីនណៃក៏ ទទួលបានចំណែកទីផ្សារធំលេខ១ នៅ​ទី​ផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីលខាងម៉ាស៊ីនទឹកក្ដៅប្រើថាមពលហ្គាស។

    អ្នក​ស្រី​ គឹម​ស្រ៊ុន អេលី​ដា អគ្គនាយិការក្រុម​ហ៊ុនខេម​ខូ​ណា ត្រេ​ឌីង ខេម​បូ​ឌា ឲ្យដឹង​ថា «ក្រុមហ៊ុនខេមខូណាបានផ្ដើម ទំនាក់ទំនងអាជីវកម្ម​ជាមួយសាជីវកម្មរីនណៃប្រមាណជាង៦ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយ បន្ថែមនូវផលិតផលចង្ក្រាននិងម៉ាស៊ីនបឺតផ្សែង។

    ​អ្នកស្រីបន្តទៀតថា «ផលិតផលម៉ាករីនណៃមានការពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងឆាប់រហ័សពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារតែរីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព, ប្រើធន់បានយូរ, មានសុវត្ថិភាព, សន្សំសំចៃថាមពល, រចនាម៉ូតទាន់សម័យ ព្រមទាំងសេវាកម្មល្អ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay