ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បើកឱ្យចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ក្រោយជំនន់ទឹកភ្លៀងបានស្រកចុះ

BY
srey nuch
July 13, 2022

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបានជ្រាបថា៖ មកដល់វេលាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗស្រកផុតពីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពុងសីលា ខេត្តព្រះសីហនុ ដែលបានជន់លិចកាលពីម្សិលមិញ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនោះឡើយវិញបានចាប់ពីពេលជូនដំណឹងនេះតទៅ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មេត្តាជ្រាប ហើយសូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងយោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អប្រសើរ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: