ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពត ជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយសារមន្ត្រីជំនាញ បើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ចំនួន ០៣ទ្វារ ដើម្បីរំដោះទឹកចេញពីទំនប់

    BY Khmernote Media July 13, 2022
    រដ្ឋបាលខេត្តកំពត ជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយសារមន្ត្រីជំនាញ បើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ចំនួន ០៣ទ្វារ ដើម្បីរំដោះទឹកចេញពីទំនប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចេញសចក្ដីជូនដំណឹង បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖

    តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមានចំនួន ១.០៨៨.៥ម៣/វិនាទី។

    ក្រុមការងារបច្ចេកទេសតំបន់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន ០៣ កម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំបន់ និងលំហូរចេញមានចំនួន ៧៨៣.៩ម៣/វិនាទី។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា ៕


    ប្រភព៖ រដ្ឋបាលខេត្តកំពត

    Share This Post: