ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ ម៉ែត្រគុបក្នុង១ថ្ងៃ

    BY Khmernote Media July 13, 2022
    រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ ម៉ែត្រគុបក្នុង១ថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀតដែលមានទីតាំង លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ដែលមានសមត្ថភាពផលិតទឹកស្អាតបានរហូតដល់៥០០០ ម៉ែត្រគុបក្នុង១ថ្ងៃ ដែលនឹងជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅតំបន់ជាយក្រុង ភាគខាងលិចនិងខាងត្បូងឱ្យកាន់តែល្អប្រសើរ។

    ដើម្បីឱ្យដំណើរការនៃគម្រោងខាងលើនេះទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹង ព្រែកត្នោត ដែលមានថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោងទីតាំងសាងសង់ ស្ថានីយទឹកស្អាត របស់ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញនេះ។

    បើតាមមន្ត្រីរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា៖ គម្រោងសាងសង់ ស្ថានីយទឹកស្អាតរបស់ រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញខាង លើនេះ មានឈ្មោះថា រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រ គុបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី ៣០ហិកតា ។

    រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាត ដល់បងប្អូនប្រជាពល រដ្ឋបាននៅភាគខាងលិច ឆៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល និង មួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មី ។

    រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ ២០២៣ នឹងអាចឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣ សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រីកវិសាល ភាពឱ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជា ពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅ តាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

    ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានគុណបំណាច់ច្រើនណាស់សម្រាប់ប្រជាជនកម្ពុជា ទី១ បានរំដោះប្រជា ពលរដ្ឋកម្ពុជាឱ្យរួចពីការកាប់ សម្លាប់របស់ប៉ុលពតនៅថ្ងៃ៧ មករាឆ្នាំ១៩៧៩ ទី២ បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីជំងឺកូវីដ-១៩ និងទី៣ សម្តេចបានគិតគូរធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឱ្យមានរោងចក្រ ផលិតទឹកស្អាត នេះឯង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: