ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យចំនួន ៣នាក់ ករណីលួចកាច់សោរម៉ូតូយ៉ាងសកម្មនៅតាមបណ្ដាខេត្ត-ក្រុង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់

    BY Khmernote Media July 14, 2022
    សង្ស័យចំនួន ៣នាក់ ករណីលួចកាច់សោរម៉ូតូយ៉ាងសកម្មនៅតាមបណ្ដាខេត្ត-ក្រុង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចយោបល់របស់លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុក និងដោយមានការចូលរួមសហការពីជនរងគ្រោះនិងមហាជនផងនោះ ប្រតិបត្តិការបង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ ទោស(កាច់សោរលួចយកម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣នាក់នៅចំ ណុចផ្សេងគ្នាមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវ។

    ១-ឈ្មោះ កូវ ប៊ុនឡុច ហៅ ស៊ិន សេត ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
    ២-ឈ្មោះ កូវ រិទ្ធី ហៅ រិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
    ៣-ឈ្មោះ ជា សុខនឿន ហៅ ស- មឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញាទាំងនេះគឺដោយសារក្នុងរយៈពេលកន្លង ទៅនៅក្នុងភូមិសាស្រ្ត ក្រុង ស្រុកមួយចំនួននៃខេត្តបាត់ដំបងបានលេចឡើងនូវករណីចោរលួចកាច់សោរម៉ូតូ ក្នុងខណៈដែលជនរងគ្រោះជាម្ចាស់ម៉ូតូ ធ្វេសប្រហែសបាត់ការ ប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិនេះ ដោយទុកម៉ូតូចោលឆ្ងាយពីភ្នែកសំអាងទៅលើតែសោរម៉ូតូមួយមុខដែលបានចាក់រួចហើយចំណុចនេះគឺ ពិតជាឱកាសល្អសម្រាប់ក្រុមជនសង័្សយដែលតាមឃ្លាំមើលសកម្មភាពធ្វេសប្រហែសរបស់ម្ចាស់ទ្រព្យ គឺគេធ្វើសកម្មភាពលួចយកភ្លាមៗតែម្តង។

    ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៩និង៣០នាទី នៅចំណុច ស្ទឹងក្រោមទំនប់ពហុបំណង ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពលួច យកម៉ូតូរបស់ជនរងគ្រោះនៅទីនោះ ដែលម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពាក់ស្លាកលេខ បាត់ដំបង 1AF-8945 ជារបស់ជនរងគ្រោះឈ្មោះ ឈួន សាវ័ន ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃើញទាន់និងបានឆោឡោឡើង ហើយដេញចាប់បាននៅពេលបន្ទាប់ និងត្រូវបាននាំខ្លួនមកកាន់សមត្ថកិច្ចនគរបាលដើម្បីធ្វើការស្រាវជ្រាវ។

    តាមរយៈសកម្មភាពលួចម៉ូតូនេះ និងផ្តើមពីការស្រាវជ្រាវទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនមុខសញ្ញាចំនួន ០១នាក់ទៀតនៅក្នុងមូលដ្ឋានស្រុកថ្មគោលខេត្តបាត់ដំបង។​ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា បក្សពួកគេ ធ្លាប់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូចំនួនតែ ០២លើកតែប៉ុណ្ណោះ នៅស្រុករតនៈមណ្ឌល ដែលលួចលើកទី០១ ធ្វើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ និងលួចលើកទី០២ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ត្រូវសមត្ថកិច្ចបង្រ្កាបបានតែម្តង។

    ទោះជាចម្លើយសារភាពបែបនេះក្តី សមត្ថកិច្ចនគរបាលនៅតែដាក់ការសង័្សយថា ក្រុមមុខសញ្ញានេះ អាចធ្លាប់ប្រព្រឹត្តិករណីបែបនេះលើសពីចម្លើយសារភាពទៅទៀត ដែលពេលនេះសមត្ថកិច្ចកំពុងស្វះស្វែងរកភស្តុតាងបន្ថែមទៀត និងសុំការសហការពីជនរងគ្រោះដើម្បីបានភស្តុតាងដាក់បន្ទុកលើក្រុមជនសង័្សយនេះ។

    ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន៖
    -សោរសម្រាប់ដោះ លេខ៨ មានរាងអក្សរ L ចំនួន ០២ ដើម
    – ផ្លែតួណឺវីស ឆាបរាងសំប៉ែតចុងស្រួច ០១
    – ផ្លែស្វាន ឆាបមានរាងសំប៉ែត ចំនួន ០១
    – ផ្លែតួណឺវីសកែច្នៃមានរាងអក្សរ T ចំនួន ០១
    – ម៉ូតូម៉ាកហុងដាឃ្លីកពណ៌សស៊េរីឆ្នាំ ឮ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI-1181 ចំនួន ០១ គ្រឿង
    – ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ ឮ២០២០ ពាក់ស្លាកលេខកំពត 1Q-9479។

    បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនមុខសញ្ញានេះទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​

    Share This Post: