ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់លក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចមួយកន្លែង នៅទីតាំងផ្លូវចូលផ្សាររាត្រី ក្នុងខេត្តបន្ទាយមានជ័យ

    BY Khmernote Media July 15, 2022
    សមត្ថកិច្ច ចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់លក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចមួយកន្លែង នៅទីតាំងផ្លូវចូលផ្សាររាត្រី ក្នុងខេត្តបន្ទាយមានជ័យ

    ​ខេត្តបន្ទាយ​មាន​ជ័យ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តូប​មួយ​កន្លែង​លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​ផ្លូវ​ចូល​ផ្សារ​រាត្រី​ ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រះ​ពន្លា​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ក្រុង​សេរី​សោភ័ណ​ចុះ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​និ​ច​ដោយ​បញ្ឈប់​មិន​ឲ្យ​បន្ត​លក់​ទៀត​ ។​ ការ​ចុះ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ចនេះ​ នៅ​វេលា​ម៉ោង​១០​និង​១៦​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២២​។​

    ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ របស់​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​ឱកាស​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​សហប្រតិបត្តិការ​ ប្រចាំឆមាស​ទី​១​ នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២​ ឲ្យ​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​ ត្រូវ​លុប​បំបាត់​ការ​នាំ​ចូល​ ការ​លក់​ចែកចាយ​ និង​ការ​ប្រើប្រាស់​នូវ​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​។​

    ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ និង​កម្លាំង​នគរបាល​សង្កាត់​ប៉ុស្តិ៍​ព្រះ​ពន្លា​ បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ ឧបករណ៍​ និង​វត្ថុ​ ដែល​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​៖​

    ១.ម៉ាស៊ីន​YOOZ​ ចំនួន​ ៤៣​គ្រឿង​
    ២.​ម៉ាស៊ីន​ Vape​ ចំនួន​៥​គ្រឿង​
    ៣.​ទឹក​ថ្នាំ​ Vape​ ចំនួន​ ៩​ដប​
    ៤.​ទឹក​ថ្នាំ​ YOOZ​ ចំនួន​ ៨​ប្រអប់​
    ៥.​សំឡី​ ចំនួន​ ៦​ប្រអប់​ ដែល​ម្ចាស់​ទីតាំង​លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​ មានឈ្មោះ​ ឡុ​ង​ គឹ​ម​ជា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

    ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្នុង​នោះ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ឡោះ​ បាន​ចេញ​បំរាម​ ៖​ ១/-​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​នាំ​ចូល​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​ ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់​ ។​ ២/-​មិន​ត្រូវ​ផ្ដល់​ទីតាំង​ឬ​កន្លែង​ប្រើប្រាស់​ ស៊ី​ហ្សា​និង​បារី​អេ​ឡិច​ត្រូ​និ​ច​ គ្រប់​រូបភាព​ណា​ក៏​ដោយ​ បើ​នៅ​តែ​បន្ត​លួចលាក់​ធ្វើ​អាជីវកម្ម​បារី​អេ​ឡិច​ត្រូ​និ​ច​ ឬ​ឧ​បករ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​ហាមឃាត់​សមត្ថកិច្ច​ និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​នោះ​ អនុវត្ត​ទៅ​តាម​នីតិវិធី​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: