ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅតំបន់ជួរភ្នំក្រវាញ បានស្រកទៅវិញហើយ

    BY Khmernote Media July 15, 2022
    គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅតំបន់ជួរភ្នំក្រវាញ បានស្រកទៅវិញហើយ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០៥ និង០០ព្រឹកនេះ មានកម្ពស់៥.៣៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម), ស្ទឹងក្រវាញ មានកម្ពស់២.៥៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.១០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម) នៅស្រុកភ្នំក្រវាញកម្ពស់ទឹកស្ទឹង មានសភាពជាធម្មតា។ នៅក្រុងពោធិ៍សាត់ ទឹកសឹ្ទងចាប់ផ្តើមឡើង កម្ពស់អតិបរិមា គឺ៥.៣៩ម៉ែត្រ និងចាប់ផ្តើមស្រកទៅវិញ នៅម៉ោង១២យប់។

    យោងការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ អាស្រ័យហេតុនេះ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ៕

    ប្រភព៖ Pursat Provincial Hall

    Share This Post: