ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបគោលដៅលក់បារីអេឡិចត្រូនិច ចំនួន៣គោលដៅនៅរាជធានីភ្នំពេញ ដកហូតឧបករណ៍សម្រាប់ជក់ ៥ ៤០០ដើម និងទឹកសម្រាប់ជក់ ១២ ១៥០ដប

    BY Khmernote Media July 15, 2022
    បង្ក្រាបគោលដៅលក់បារីអេឡិចត្រូនិច ចំនួន៣គោលដៅនៅរាជធានីភ្នំពេញ ដកហូតឧបករណ៍សម្រាប់ជក់ ៥ ៤០០ដើម និងទឹកសម្រាប់ជក់ ១២ ១៥០ដប

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

    ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហួត, លោកឧត្តមសេនីយ៍ត្រី គឹម តូ និងលោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    បានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន០៣គោលដៅជាបន្តបន្ទាប់៖

    -គោលដៅទី១: នៅចំណុចមុខផ្លូវប៉ុស្តិ៍ទូរទស្សន៍បាយ័ន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ចែកចាយ)។
    -ទីតាំងទី២៖ នៅចំណុចផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច)។
    -ទីតាំងទី៣៖ នៅចំណុចផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្តុកឧបករណ៍បារីអេឡិចត្រនិច)។ លទ្ធផល៖

    ក-បានអញ្ជើញមនុស្ស ០៣នាក់៖
    ១-ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។
    ២-ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។
    ៣-ឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។

    ខ-វត្ថុតាងចាប់យកបាន៖
    ១-ឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម។
    ២-ទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប)។

    បច្ចុប្បន្នមនុស្ស ៣នាក់ខាងលើ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកខាងលើរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: