ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅក្រសួងផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែកក្កដានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសនបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ០៨រូប មកបម្រើការងារពេញម៉ោងដូចខាងក្រោម៖
-បុគ្គលិកដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Manager) ចំនួន ០២រូប។
-បុគ្គលិកអភិវឌ្ឍសុសវែរ (Software Developer) ចំនួន ០៣រូប។
-បុគ្គលិកស្រាវជ្រាវគោលនយោលបាយ (Policy Researcher) ចំនួន ០៣រូប។
បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវបានជ្រើសរើស នឹងត្រូវដាក់បញ្ជូលក្នុងកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល ” និងទទួលបានប្រាក់បៀរវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីការងារ និងគុណវុឌ្ឍិ និងអាចឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុនងារសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងបានបម្រើការងារក្នុងរយៈពេលកំណត់មួយ។
បេក្ខជន ឬបេក្ខនារីត្រូវចូលទៅកាន់ https://digitaleconomy.mef.gov.kh រួចស្កែន QR Code ដែលមាននៅលើ Portal ដោយប្រើប្រាស់កម្មវិធី CamDigikey លើទូរស័ព្ទ ដែលអាចទាញយកបានពី App Store ឬ Google Store ដើម្បីទទួលបានព័ត៌មានបន្ថែម និងដាក់ពាក្យតាមអនឡាញ។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ៕





ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance