ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុស្សេខែ្សភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយមួយកន្លែង បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

    BY Khmernote Media July 16, 2022
    ទុស្សេខែ្សភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយមួយកន្លែង បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

    ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ កាលពីម្សិលមិញនៅវេលាម៉ោង ១៨៖២០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយមួយកន្លែងដែលស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីអគ្គិភ័យខាងលើនេះបណ្តាលឲ្យឆេះផ្ទះចំនួន០៣ខ្នង ដំបូលស័ង្គសី ខូចខាតទាំងស្រុង។

    ម្ចាស់ផ្ទះទី១. ឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ម្ចាស់ផ្ទះទី២. ឈ្មោះ សុខ ឆាយហេង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ម្ចាស់ផ្ទះទី៣. ឈ្មោះ ទេព ឌីណា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មូលហេតុ៖ បណ្តាលមកពីទុស្សេខែ្សភ្លើង។

    + ការខូចខាតរួមមាន៖
    – ផ្ទះចំនួន ០៣ខ្នង (ខូចខាតទាំងស្រុង)
    – ផ្ទះទី១ ទំហំ ៦×២០ ម៉ែត្រ
    – ផ្ទះទី២ និងផ្ទះទី៣ ទំហំ ០៤×២០ ម៉ែត្រ
    – លុយដុល្លារសរុបចំនួន ២៧,៥០០ ដុល្លារ
    – លុយរៀលចំនួន ៣០០,០០០ រៀល
    – លុយបាតចំនួន ៣៥,០០០ បាត
    – ស្រាបៀរចំនួន ៨០ កេះ
    – ភួយចំនួន ១០ ឈុត
    – ទូរស័ព្ទ ១១ប្រូ ០១ គ្រឿង
    – ខ្សែដៃផ្លាកទីនចំនួន ០៩ជី និងមាសចំនួន ០១ជី។

    កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ភ្លាមៗនោះបានឲ្យចេញរថយន្តចំនួន ០២គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត អគ្គិភ័យត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: