ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ឆ្លើយតបចំពោះការចោទប្រកាន់ក្នុងបណ្ដាញសង្គម ពាក់ព័ន្ធនឹងរថយន្តធំចូលក្រុងខុសម៉ោងអនុញ្ញាត

    BY Khmernote Media July 16, 2022
    អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ឆ្លើយតបចំពោះការចោទប្រកាន់ក្នុងបណ្ដាញសង្គម ពាក់ព័ន្ធនឹងរថយន្តធំចូលក្រុងខុសម៉ោងអនុញ្ញាត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតក្នុងន័យបង្ខូចកិត្តយស និងបរិហាកេរ្តិ៍ចំពោះលោកវរសេនីយ៍ឯក សាន សុខសីហា ពីសំណាក់សារព័ត៌មានមួយចំនួនតូច។

    កន្លងមកក្នុងឆ្នាំមុនៗគឺមានបាតុភាពជាច្រើនទាក់ទងទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កការកកស្ទះ និងបាតុភាពផ្សេងៗទៀតជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សគឺយើងបានណែនាំទៅមន្ត្រីជំនាញដែលអនុវត្តតាមគោលដៅឲ្យពង្រឹងលើការងារ តាមបទបញ្ជា និងតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានតឹងរឹងបំផុត។

    ចាប់ពីខែតុលា ឆ្នាំ២០២១ មក យើងបានអនុវត្តវិធានការទាំងនេះរួចមក យើងសង្កេតឃើញថា ស្ទើរតែមិនមានឡានធំចេញចូលក្រុងខុសម៉ោង លើកលែងករណីចន្លោះប្រហោងតិចតួច វាអាចនៅមានខ្លះ ចំពោះរថយន្តដឹកផ្តេសផ្តាសផ្សេងៗក៏ដូចគ្នា។

    ចំពោះករណីដែលរថយន្តមួយចំនួនមានពាក់ផ្លាកសម្គាល់ផ្សេងៗគឺជារឿងផ្លាកសម្គាល់របស់សមីខ្លួនរបស់ក្រុមហ៊ុន។ ជាធម្មតាអ្នកដែលអនុវត្តគឺតែងតែប្រឈមនឹងការខុសតិចតួច និងប្រឈមនឹងបញ្ហាអ្នកដែលគេប៉ះពាល់ផលប្រយោជន៍ គេមិនពេញចិត្ត។ ដូច្នេះពេលដែលយើងអនុវត្តវិធានការតឹងរឹងបែបនេះ ប្រាកដជាមានការមិនពេញចិត្តពីសំណាក់ក្រុមអាជីវកររកស៊ីដឹកល្មើសច្បាប់មួយចំនួន ដែលមានគំនិតខិលខូចមួយចំនួន ក៏ដូចជាអាចមានមន្ត្រីខិលខូចមួយចំនួនតូច ដែលមិនពេញចិត្តនឹងសកម្មភាពដែលយើងអនុវត្តតឹងរឹងតាមវិធានការច្បាប់ តាមបទបញ្ជា ក៏ដូចជាតាមសំណូមពររបស់ប្រជាពលរដ្ឋ ហេតុដូច្នេះហើយវាចេញជាបាតុភាពនេះឡើង។

    ជាមួយគ្នានោះដែរលោកវរសនេយ៍ឯក សាន សុខសីហា ក៏បានរៀបចំដាក់ពាក្យបណ្តឹងចំពោះស្ថាប័នព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានមិនពិត ទាក់ទងទៅនឹងបញ្ហាបរិហារកេរ្តិ៍មកលើរូបលោកផងដែរ។

    ខាងក្រោមជារូបភាពរថយន្តដែលល្មើសច្បាប់មួយចំនួន ដែលមន្ត្រីបានធ្វើការឃាត់យកមករក្សាទុក ដើម្បីធ្វើការណែនាំអប់រំ ក៏ដូចជាធ្វើការផាកពិន័យតាមច្បាប់ ៕
    *អ្នកធ្វើតែងតែមានចំណុចខុសខ្លះ អ្នកមិនធ្វើចាំតែចាប់កំហុស ទើបមិនចេះខុស ។

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: