ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ លួចម៉ូតូតាមលំនៅដ្ឋាននៅស្រុកសង្កែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

    BY Khmernote Media July 16, 2022
    ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ លួចម៉ូតូតាមលំនៅដ្ឋាននៅស្រុកសង្កែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។

    សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានដឹកនាំកម្លាំងបង្រ្កាប ឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ក្នុងករណីលួចម៉ូតូតាមលំនៅដ្ឋាន ដែលករណីនេះសមត្ថកិច្ចបានធ្វើឡើងនៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ជនសង័្សយទាំងពីរនាក់នោះគឺ៖
    ១-ឈ្មោះ សំ ម៉ារី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
    ២-ឈ្មោះ ពៅ រ៉ហ៉ីម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង។

    ដកហូតបានម៉ូតូម៉ាកហុងដា សេ ១២៥ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1X-1382ចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះ)។

    សូមជម្រាបជូនថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ម៉ោល តង ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាពលួចយកម៉ូតូដូចមានភិនភាគខាងលើ ហើយនៅក្រោយកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលនគរបាល។ ក្រោយពេលធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃខាងលើសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង័្សយនិងដកហូតម៉ូតូជាភស្តុតាង នៃបទល្មើសយកមកប្រគល់ជូនជនរងគ្រោះវិញ។

    បច្ចុប្បន្នជនសង័្សយសមត្ថកិច្ចកំពុងរៀបចំ បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: