PR

មកដល់វគ្គ Live Show នេះ លឹម តិចម៉េង នៅតែជាបេក្ខជនលេចធ្លោបំផុតក្នុងកម្មវិធី Cambodian Idol

BY
Liny Chan
July 17, 2022

Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ឆ្នាំ2022 បានមកដល់វគ្គផ្សាយផ្ទាល់ហើយ។ មកដល់វគ្គ Live Show នេះ បេក្ខជនដែលបានត្រូវបានចម្រាញ់ជាពិសេសពីគណៈកម្មការក្នុងវគ្គមុនៗ នៅសល់តែ 16នាក់ ប៉ុណ្ណោះ ដែលនឹងអាចឈានជើងឡើងមកកាន់ឆាកដ៏អស្ចារ្យនេះ។

តាមការសង្កេតគ្រប់សប្តាហ៍ បេក្ខជនមុខក្មេងសំឡេងខ្លាំង លីម តិចម៉េង នៅតែមានភាពលេចធ្លោបំផុតក្នុងចំណោមបេក្ខជនទាំងអស់។ មិនថារូបភាព ឬវីដេអូដែលចេញពីកម្មវិធី បេក្ខជនម្នាក់នេះនៅតែអាចរក្សាប្រជាប្រិយខ្លាំងមិនធម្មតាឡើយ។

រង់ចាំទស្សនាបន្តថាតើគេនៅតែអាបន្តរក្សាភាពលេចធ្លោក្នុងរាត្រីវគ្គផ្សាយផ្តាល់សប្តាហ៍ទី1នេះដែរឬទេ? លោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់បានផងដែរ ដែលសំបុត្រចូលរួមទស្សនាមានលក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ និង ហង្សមាស កាហ្វេ។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី 4 វគ្គ Live Show នឹងធ្វើឡើងនៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី រៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8:00 យប់ និងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ផងដែរ៕

Share This Post: