ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លាកសញ្ញាបង្ហាញទិសដៅនៅតាមដងផ្លូវ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកបើកបរ?

    BY Khmernote Media July 18, 2022
    ផ្លាកសញ្ញាបង្ហាញទិសដៅនៅតាមដងផ្លូវ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកបើកបរ?

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ បានពន្យល់ពីផ្លាកសញ្ញា និងបង្ហាញទិសដៅនៅតាមដងផ្លូវ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរ។

    ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៌បៃតង មានអក្សរ និងព្រួញពណ៌សនេះ ប្រើសម្រាប់បង្ហាញដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅរកផ្លូវ ឬទីកន្លែងសំខាន់ៗ។ សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។

    បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីរាយការណ៍ពីបញ្ហាផ្លូវជង្ហុកសម្បុកមាន់ ឬបញ្ហាផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធទទួលបានព័ត៌មានដោយផ្ទាល់ និងអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា។

    ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
    – App Store: https://roadcare.mpwt.gov.kh/ios
    – Play Store: https://roadcare.mpwt.gov.kh/android

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: