PR

ជំងឺបាក់ទឹកចិត្ត កំពុងក្លាយជាសាច់រឿងគួរឲ្យចាប់អារម្មណ៍នៅលើប៉ុស្តិ៍ ហង្សមាស

BY
Liny Chan
July 18, 2022

ភាពយន្តអប់រំលើកទឹកចិត្ត រឿង បាក់ទឹកចិត្ត ជាភាពយន្តខ្លីបែបអប់រំថ្មីមួយទៀតហើយរបស់ទូរទស្សន៍ហង្សមាស ដែលនឹងមានការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

នាពេលបច្ចុប្បន្ន ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលគួរអោយខ្លាចបំផុត ដែលវាបានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងពិភពលោក ហើយជំងឺបាក់ទឹកចិត្តនេះទៀតសោតក៏កំពុងតែកើតឡើងជាច្រើនបន្តបន្ទាប់ មកលើសង្គមខ្មែរដូចគ្នា ដោយវាបានវាយប្រហារយ៉ាងខ្លាំងមិនប្រកាន់ភេទ វ័យ ឬវណ្ណៈនោះទេ ពោលគឺវាកើតទៅលើមនុស្សទាំងក្មេង ចាស់ ប្រុស ស្រី អ្នកមាន ឬអ្នកក្រផងដែរ ។ អាចនិយាយបានថា វាគឺជាឃាតករលាក់មុខយ៉ាងព្រៃផ្សៃបំផុត ដែលវាសម្ងំក្នុងខ្លួនមនុស្ស ដែលនឹងអាចធ្វើសកម្មភាពបានគ្រប់ពេល នៅពេលដែលមនុស្សមានចំណុចខ្សោយកាន់តែច្រើន ។

ជំងឺបាក់ទឹកចិត្តវាបណ្ដាលមកពីកត្តាផ្សេងៗពីគ្នាច្រើន ដោយហេតុនេះ ទូរទស្សន៍ហង្សមាសក៏បាននាំយកនូវចំណីអារម្មណ៍ថ្មីមួយទៀតមកជូនលោកអ្នកទស្សនា ទុកដូចជាសារដាសស្មារតី ក្រើនរំលឹក ក៏ដូចជាពង្រឹងផ្លូវអារម្មណ៍ លើកទឹកចិត្តអ្នកដែលកំពុងតែឈានទៅរកជំងឺបាក់ទឹកចិត្ត ឬកំពុងតែមានជំងឺបាក់ទឹកចិត្តតែម្ដង ។ កុំយកខ្យល់មាត់ដ៏ស្អុយរបស់អ្នកដដៃ មកវាយតម្លៃភាពជាមនុស្សរបស់យើង ហើយគិតចង់សម្លាប់ខ្លួន ជាប្រយោគដ៏មានន័យ ដែលបានរំលេចក្នុងភាពយន្តអប់រំរឿង បាក់ទឹកចិត្ត ។ ដោយភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជាតារាសម្ដែង និងជាពិធីករ លោក ពៅ ពិសិដ្ឋិ តារាសម្ដែងជើងចាស់ អ្នកនាង ចន ចាន់លក្ខិណា ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនរូបទៀត ។

ភាពយន្តអប់រំ រឿង បាក់ទឹកចិត្ត នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាសតែមួយគត់ រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ ៕

Share This Post: