ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី

    BY Khmernote Media July 18, 2022
    ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន, គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ។

    ស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមជម្រាប ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន និងអន្តរជាតិ មេត្តាជ្រាបថា ការិយាល័យព័ត៌មានរបស់ ព័ត៌មានស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា នឹងរៀបចំ សន្និសីទសារព័ត៌មានលើកទី៦ អំពី៖

    ១.ស្ថានការណ៍ វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុនក្រែន។
    ២.គោលនយោងបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី ។
    ៣.ទំនាក់ទំនងរវាងប្រទេសកម្ពុជា-រុស្ស៉ី។

    ជូនស្ថាប័នព័ត៌មាន និងអ្នកព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) នៅវេលាម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) នាថ្ងៃទីពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ជាភាសាអង់គ្លេស។

    ព័ត៌មាន បច្ចេកទេសភ្ជាប់ចូលរួម សន្និសីទសារព័ត៌មាននេះ មានដូចខាងក្រោម៖
    – Link:https://us02web.zoom.us/j/6870739651?pwd-VkYrZVNWVW94YVV0ck4xV09kcStUZZ09
    – Meeting ID: 687 073 9651
    – Meeting Passcode: RusCamb

    អ្នកសារព័ត៌មានអាចបញ្ជាក់អំពីការចូលរួមសន្និសីទសារព័ត៌មាន និងផ្ដល់សំណួរជាមុន ឱ្យបានមុនថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទៅកាន់លោក Rafael langareev អនុព័ន្ធព័ត៌មាន នៃស្ថានទូតរុស្ស៊ី តាមរយៈអីម៉ល ruscamb@mid.ru / rriangareev@mid.ru ឬទូរស័ព្ទលេខ 081-446-8037 ។

    Share This Post: