ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យ កែសម្រួលបន្ថែម នាយករងរដ្ឋបាល ០២រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី-ខេត្ត និង នាយករងរដ្ឋបាល ០១រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ
BY Khmernote Media
July 18, 2022
យោងតាមអនុក្រឹត្យលេខ ២៣៩អនក្រ.បក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលបន្ថែម នាយករងរដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ បានសម្រេច៖

+ កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន ០២រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តនីមួយៗ។
+ កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន ០១រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
