ត្រៀមទឹកសាគួផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតាមបណ្ដាសង្កាត់ទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញទៅតាមពេលវេលាដូចខាងក្រោម៖

១. លើផ្លូវលេខ៣៩D ចន្លោះផ្លូវលេខ៦០D ដល់ផ្លូវលេខ១១៦D នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។
២. លើចញ្ចើមផ្លូវលេខ១(ព្រះស៊ីសុវត្ថិ) នៅចន្លោះផ្លូវលេខ៩៤ ដល់ផ្លូវលេខ៧២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
អាស្រ័យហេតុនេះ សូមអភិបាលមេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority