ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង បង្កការអុកឡុកដេញវា.យគ្នាយ៉ាងអាណាធិបតេយ្យ ស្ថិតនៅស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ

    BY Khmernote Media July 19, 2022
    សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង បង្កការអុកឡុកដេញវា.យគ្នាយ៉ាងអាណាធិបតេយ្យ ស្ថិតនៅស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ​ និង​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​សកម្មភាព​បង្ក​អសន្ដិសុខ​សង្គម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ​ ទឹកដី​ខេត្ដកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​។​

    ​នៅ​រសៀល​ថៃ្ង​ទី​១៨​ ខែកក្កដា​ កម្លាំង​ជំនាញ​ខេត្ដ​ និង​កម្លាំង​អធិការ​ស្រុក​ប​សេដ្ឋ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ដតាកែវ​ ធ្វើការ​ប្រមូល​មុខសញ្ញា​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកឡុក​កាប់​ចាក់​ដេញ​វាយ​អាណា​ធិ​ប​តេ​យ្យ​ នៅ​មុខ​សាលារៀន​វត្ត​ចាស់​ ស្ថិត​នៅ​ភូមិ​ក្រុមហ៊ុន​ ឃុំ​ប​សេដ្ឋ​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ជា​លទ្ធផល​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម​ មាន​គ្នា​ចំនួន​១១​នាក់​។​ តាម​ការ​បញ្ជាក់​ពី​លោក​ ច​ន​ សុ​ភី​ត​ អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ ថា​ក្រុម​BT​ ប​សេដ្ឋ​ ចំនួន​០២​នាក់​ ទៀត​បាន​កំពុង​រត់គេច​ខ្លួន​ សមត្ថកិច្ច​លោក​កំពុង​បន្ដ​តាម​យក​។​

    ​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​នៃ​អធិការ​ប​សេដ្ឋ​ បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ចំនួន​០៩​នាក់​រួម​ទាំង​វត្ថុ​តាង​ដាវ​ដែក​ ទៅ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: